Job Description
គោលបំណងសំខាន់នៃតួនាទីជាប្រធានផ្នែកឥណទានសាខាគឺទទួលខុសត្រូវលើការងារឥណទានសាខាទាំងមូល ធ្វើការដឹកនាំ ចាត់ចែងកិច្ចការងារឥណទានឲ្យមានប្រសិទ្ធភាព និងស្របតាមផែនការប្រចាំខែ ប្រចាំឆ្នាំ។ ចូលរួមអនុវត្តការងារឲ្យបានត្រឹមត្រូវស្របតាម គោលនយោបាយ និតិវិធី និងសេចក្តីណែនាំ ដោយពង្រឹងសមត្ថភាពមន្រ្តីប្រឹក្សាឥណទានឲ្យមានសមត្ថភាព និងលទ្ធផលការងារខ្ពស់។
Location
សាខាស្រុកកងមាស-ឃុំពាមជីកង – ០១នាក់
Duties and Responsibilities
- ចាត់ចែង ដឹកនាំ និងត្រួតពិនិត្យកិច្ចការឥណទាន ទៅតាមនីតិវិធីឥណទានឱ្យបានត្រឹមត្រូវ។
- រៀបចំផែនការសកម្មភាព និងដឹកនាំផ្សព្វផ្សាយលក់ផលិតផល និងសេវាកម្មរបស់ស្ថាប័ន។
- ចុះអង្កេត និងវាយតំលៃឡើងវិញនូវអតិថិជនដាក់ពាក្យ បន្ទាប់ពីការចុះអង្កេតនិងវាយតំលៃដោយមន្រ្តីឥណទាន។
- ត្រួតពិនិត្យជារៀងរាល់ថ្ងៃ នូវរបាយការណ៍ខកខានសងប្រាក់ (Payment in Arrears) របស់អតិថិជន។
- ដឹកនាំការដោះស្រាយឥណទានយឺតយ៉ាវ ឥណទានលុបចេញពីបញ្ជី និងបញ្ហាផ្សេងៗ។
- ធានាការសហការ និងប្រសិទ្ធភាព នៃការបំពេញការងាររបស់បុគ្គលិកក្រោមឱវាទ។
- ធានាលទ្ធផលការងារឲ្យបានសំរេចតាមផែនការ និងមានប្រសិទ្ធភាព (Effectiveness and Efficiency)។
- បំពេញកិច្ចការងារផ្សេងៗទៀតតាមការចាត់ចែងរបស់ថ្នាក់គ្រប់គ្រង។
Skills Specifications
- បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង ហិរញ្ញវត្ថុនិងធនាគារ គណនេយ្យ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- ជាបុគ្គលិកដែលបានបម្រើការងារចាប់ពីតួនាទីជាមន្រ្តីឥណទានយ៉ាងតិច ១ឆ្នាំឡើងទៅ។
- មានលទ្ធផលការងារល្អប្រសើរក្នុងរយៈពេលបំពេញការងារកន្លងមក។
- មានចំណេះដឹងផ្នែក គ្រប់គ្រងមនុស្ស ប្រតិបត្តិ្កការហិរញ្ញវត្ថុ ដោះស្រាយ និងការប្រាស្រ័យទាក់ទងល្អ។
- មានសមត្ថភាពផ្នែកភាសាអង់គ្លេសទាំងការនិយាយ និងសរសេរ។
- មានសមត្ថភាពផ្នែកកុំព្យូទ័រលើកម្មវិធី Ms. office Internet & Email។